Tech Check

logo
image

អ្នកនឹងត្រូវការអាសយដ្ឋានអ៊ីម៉ែលសាលារបស់កូនអ្នក ដើម្បីបំពេញបញ្ជីសំណួរស្ទង់មតិនេះ។ ប្រសិនបើអ្នក មិនស្គាល់អាស័យដ្ឋានអ៊ីម៉ែលសាលារបស់កូនអ្នកទេនោះ សូមទាក់ទងសាលារៀនរបស់កូនអ្នក។


កម្មវិធី #OaklandUndivided គឺជាគំនិតផ្តួចផ្តើមនៅទូទាំងទីក្រុង ក្នុងការឧបត្ថម្ភគាំទ្រសិស្សសាលារដ្ឋនៅអូកឡិនដ៍ ក្នុងការប្រើប្រាស់គ្រឿងបច្ចេកវិទ្យានៅផ្ទះ។ គំនិតផ្តួចផ្តើមនេះគាំទ្រដល់សិស្សដែលគ្មាន និងមានអ៊ីនធឺណិតប្រើប្រាស់មិនគ្រប់គ្រាន់ ដោយផ្ដល់ឱ្យកុំព្យូទ័រយួរដៃ អ៊ីនធឺណិត និងបន្ដដំណើរការគាំទ្រផ្នែកបច្ចេកវិទ្យា។ ដៃគូដែលបានបង្កើតកម្មវិធីផ្តួចផ្តើមគំនិតនេះ គឺជាទីក្រុងអូកឡិនដ៍, មូលនិធិអប់រំសាធារណៈអូកឡិនដ៍, កម្មវធីអូកឡិនដ៍សន្យា, សង្កត់សាលារៀនអូកឡិនដ៍ និងកម្មវិធីដោះដូរបច្ចេកវិទ្យា។

 

បញ្ជីសំណួរស្ទង់មតិនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីកំណត់ថា តើអ្នកមានសិទ្ធិទទួលបាននូវឧបករណ៍ពីកម្មវិធី #OaklandUndivided (ហៅកាត់ថាកម្មវិធី OU) ដែរឬយ៉ាងណា។ អ្នកត្រូវតែបំពេញបញ្ជីសំណួរស្ទង់មតិទាំងស្រុង ប្រសិនបើអ្នកចង់ទទួលបាននូវឧបករណ៍ពីកម្មវិធី OU មួយគ្រឿង។ ប្រសិនបើអ្នកមិនចង់បំពេញបញ្ជីសំណួរស្ទង់មតិទាំងស្រុង ឬប្រសិនបើអ្នកពុំមានសិទ្ធិទទួលឧបករណ៍ពីកម្មវិធី OU មួយគ្រឿងទេនោះ អ្នកត្រូវទាក់ទងសាលារៀនរបស់កូនអ្នក ដើម្បីឱ្យបានដឹងអំពីជម្រើសផ្សេងទៀត ក្នុងការទទួលបាននូវឧបករណ៍មួយគ្រឿង។ សិស្សទាំងអស់ នឹងត្រូវបានគេផ្តល់ឱ្យនូវឧបករណ៍ដែលពួកគេត្រូវការ ដើម្បីប្រើប្រាស់ក្នុងសិក្សារបស់ពួកគេ។

 

បញ្ជីសំណួរស្ទង់មតិនេះ ស្នើសុំព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក រួមទាំងសិទ្ធិទទួលអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ និងដោយការបញ្ចុះថ្លៃ (ហៅកាត់ថាអាហារ FRPL) ដែលជាកត្តាមួយក្នុងចំណោមកត្តាជាច្រើន ដែលកម្មវិធី OU អាចប្រើប្រាស់ ដើម្បីកំណត់ថាតើអ្នកមានសិទ្ធិទទួលឧបករណ៍ពីពីកម្មវិធី OU ដែរឬយ៉ាងណា។ កម្មវិធី OU នឹងមិនចែករំលែកចម្លើយនានារបស់អ្នកជាមួយនឹងបុគ្គល ឬអង្គភាពណាមួយក្រៅពីកម្មវិធី OU ឡើយ។ តាមរយៈការបំពេញបញ្ជីសំណួរស្ទង់មតិនេះ អ្នកយល់ព្រមឱ្យកម្មវិធី OU ប្រើចម្លើយអំពីអាហារ FRPL របស់អ្នកតាមរបៀបនេះ។ អ្នកអាចបដិសេធមិនផ្តល់ព័ត៌មានទាក់ទងនឹងសិទ្ធិទទួលអាហារ FRPL របស់អ្នកបាន ហើយការធ្វើដូច្នេះនឹងមិនប៉ះពាល់ដល់សិទ្ធិទទួលអាហារ FRPL របស់អ្នកឡើយ។

 

ព័ត៌មានដែលអ្នកដាក់ចូលក្នុងបញ្ជីសំណួរស្ទង់មតិនេះ នឹងត្រូវបានចែករំលែកជាមួយកម្មវិធីដោះដូរបច្ចេកវិទ្យា ដែលជាគម្រោងឧបត្ថម្ភថវិកាប្រចាំឆ្នាំរបស់មូលនិធិអប់រំសាធារណៈអូកឡិនដ៍។ អ្នកអាចស្វែងយល់ថែមទៀត អំពីគោលការណ៍ពីព័ត៌មានឯកជនរបស់មូលនិធិអប់រំសាធារណៈអូកឡិនដ៍នៅក្នុងគេហទំព័រនេះ៖ https://www.oaklandedfund.org/privacy-policy/កម្មវិធីដោះដូរបច្ចេកវិទ្យា និងមូលនិធិអប់រំសាធារណៈអូកឡិនដ៍ នឹងមិនទទួលបាននូវព័ត៌មានអំពីអាហារ FRLP ពីប្រភពខាងក្រៅទេ។

ការស្ទង់មតិពីការឆែកមើលបច្ចេកវិទ្យា

ព័ត៌មានអំពីឪពុកម្តាយ៖

អាស័យដ្ឋានអ៊ីមែល៖

សូមផ្តល់ព័ត៌មានខាងក្រោមនេះសម្រាប់សិស្សម្នាក់ៗក្នុងក្រុមគ្រួសារ។ ដើម្បីដាក់បញ្ជូលសិស្សថែមទៀតនោះ សូមចុច “Add another student” (បញ្ជូលសិស្សម្នាក់ទៀត)

ព័ត៌មានអំពីកូនសិស្ស


 ថ្ងៃ / ខែ / ឆ្នាំ

ព័ត៌មាននៃកម្មវិធី Home Access

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំបានឆ្លើយសំណួរនានាដោយស្មោះត្រង់ និងអស់ពីសមត្ថភាពរបស់ខ្ញុំ។


ខ្ញុំយល់ថា ព័ត៌មានដែលខ្ញុំបានផ្តល់ជូននោះ នឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងដែលទាក់ទងទៅនឹងគំនិតផ្តួចផ្តើមនៃយុទ្ធនាការ #OaklandUndivided។ ខ្ញុំយល់ថា ទិន្នន័យដែលខ្ញុំបានចែករំលែកនោះ ត្រូវបានការពារក្រោមកិច្ចព្រមព្រៀងគ្នាលើព័ត៌មានឯកជនតាមស្ដង់ដារនៃរដ្ឋកាលីហ្វ័រញ៉ា (កំណែទី ២)។